ជ្រើសរើសភាសា: Khmer Khmer English English
ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ ២០២៤

នៅព្រឹកថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០២៤លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង​បានចូលរួមក្នុងទិវាជាតិនៃការចងចាំ ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណខ័ន្ត ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្ត​លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទី-អង្គភាពនានាជុំវិញខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ ប្រជាពលរដ្ឋ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបីសរុបចំនួន៨៦៩អង្គ/នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ឯកឧត្តមបានថ្លែងនូវខ្លឹមសារសំខាន់ៗដើម្បីរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជារួមមាន

១. ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ៧មករា។

២. ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលបានប្រព្រឹត្តឡើងដោយពួកប្រល័យពូជសាសន៍ប៉ុលពតមកលើប្រទេសកម្ពុជា។

៣. ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

៤. ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។

៥. ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយ​យុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព​ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ក្មួយៗសិស្សសាលា​ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​  ស្តាប់បង្គាប់ឪពុកម្តាយ​ចំពោះឪពុកម្តាយ​ត្រូវបន្តចូលរួមផ្សព្វផ្សាយនិងអប់រំកូនចៅ​ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន​បញ្ហាក្មេងទំនេីង​ ក្នុងនោះការបើកបនៅលើដងផ្លូវ​ ត្រូវមានកា​រប្រុងប្រយ័ត្ន​និងគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ។

ព័ត៌មានទាក់ទង